ជិះម៉ូតូបត់ត្រឡប់ក្រោយ មិនប្រយ័ត្ន ត្រូវម៉ូតូធុនធំបុក របួសបាក់ជើងម្ខាង
​ដោយ វត្តភ្នំ ម៉ោង 10:32
ថ្ងៃទី13 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ៖ បុរសម្នាក់ ជិះម៉ូតូហុងដាឌ្រីម បត់ត្រឡប់ក្រោយ មិនប្រយ័ត្ន ត្រូវម៉ូតូធុនធំមួយគ្រឿងទៀត បុកពេញទំហឹង បណ្តាលឲ្យរងរបួស បាក់ជើងម្ខាង រីឯភាគីម៉ូតូធំ លើកម៉ូតូជិះរត់គេចបាត់ នៅវេលា១១និង១៥ នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ជិតច្រកចូល ទីលានចាក់សំរាម ស្ទឹងមានជ័យចាស់ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 9846 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២១៧ ទិសដៅ ពីកើតទៅលិច បានបត់ឆ្វេងត្រឡប់ក្រោយវិញ ស្រាប់តែបុរសម្នាក់ទៀត ជិះម៉ូតូធុនធំ មិនស្គាល់ម៉ាក និងស្លាកលេខ តាមបណ្ដោយផ្លូវ ២១៧ ទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងម៉ូតូ ហុងដាឌ្រីម ចំពាក់កណ្ដាលម៉ូតូ យ៉ាងពេញទំហឹង បណ្ដាលឲ្យ ភាគីខាងម៉ូតូ ហុងដាឌ្រីម រងរបួសបាក់ខ្នងជើង៕

Loading...