ឡិចស៊ីស RX ៣៥០ បើកលឿន ជ្រុលទៅបុកម៉ូតូ ស្គូបពី អូសជាច្រើនម៉ែត្រ ស្ត្រីម្នាក់របួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 10:59
ថ្ងៃទី6 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌបឹងកេងកង ៖ រថយន្តឡិចស៊ីស RX ៣៥០ បើកលឿនមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ ស្គូបពី អូសពីក្រោមរថយន្តជាច្រើនម៉ែត្រ បណ្តាលឱ្យស្ត្រីអ្នកជិះម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវលេខ៣៤០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង

មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ ជិះម៉ូតូម៉ាក ហុងដាស្គូបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 8669 ធ្វើដំណើរ តាមបណ្ដោយផ្លូវលេខ៤៣០ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ផ្លូវបំបែកជាបួន ស្រាប់តែមាន រថយន្តម៉ាកឡិចស៊ីស RX៣៥០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-0032 បើកតាមបណ្ដោយផ្លូវលេខ ១៩៩ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូ អូសពីក្រោមរថយន្ត ប្រហែលជា៣០ម៉ែត្រ ធ្វើអោយស្ត្រីជាអ្នកជិះម៉ូតូ រងរបួសសន្លប់ស្ដូកស្ដឹង៕

Loading...