ឡានបើកបុកសត្វគោ ពេញទំហឹង រួចខ្ទាតប៉ះម៉ូតូ មួយគ្រឿងទៀត របួស ២នាក់ប្តីប្រពន្ធ
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី6 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកចន្ទ្រា ៖ មនុស្សប្រុសស្រី ២នាក់ បានរងរបួស ដោយសារ រថយន្តបើកបុកសត្វគោ ពេញទំហឹង រួចខ្ទាតប៉ះម៉ូតូ មួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី៥ ខែកក្ដដា ឆ្នាំ២០២៣ នៅត្រង់ចំណុច ភូមិបុស្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង

សមត្ថកិច្ច បានអោយដឹងថា អ្នករងរបួសមាន ឈ្មោះ ពុធ រដ្ឋា ភេទប្រុស អាយុ ៣៥ ឆ្នាំ និងអ្នករួមដំណើរ ត្រូវជាប្រពន្ធមាន ឈ្មោះ វឿន សុខា អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំ ក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា Click សេរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1JB-1472 ខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្ត មានឈ្មោះសុខ គុណ អាយុ ៣៨ ឆ្នាំ មុខរបរ អ្នករត់ឡានឈ្មួល មានទីលំនៅភូមិព្រៃទទឹង ឃុំអង្គសុភីខាងលិច ស្រុកកំពង់ត្រាច ខេត្ត កំពត បើករថយន្តម៉ាក HQ-AWD ពណ៍សពាក់ ស្លាកលេខ ភ្នំពេញ 2BQ-2468 ៕

Loading...