ឡានព្រូសបើកលឿន ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រងការខូចខាត ទៅមុខលែងរួច
​ដោយ វត្តភ្នំ ម៉ោង 10:12
ថ្ងៃទី5 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តព្រូសមួយគ្រឿង បើកក្នុងល្បឿនលឿន បានរេចង្កូត ទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ រងការខូចខាត ចំនួនមួយកង់ ចំណែករថយន្ត ទៅមុខលែងរួច កាលពីវេលាម៉ោង ២និង១០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BR -5146 ធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះនរោត្ដម ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏បានរេចង្កូត មកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់ រងការខូចខាត ទៅមុខលែងរួច។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ស្ទូចយករថយន្ត បង្ក យកទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ៕

Loading...