ឡានបុកជាមួយម៉ូតូ នៅមុខច្រក ផ្សារទួលគោក របួសស្ត្រី ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:08
ថ្ងៃទី5 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ ស្ត្រី ២នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ កំពុងជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុក ពេញទំហឹង កាលពីវលាម៉ោង ៩ យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុច មុខច្រក ផ្សារទួលគោក តាមបណ្តោយ ផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញស្ត្រីពីរនាក់ ជិះម៉ូតូម៉ាកឃ្លីក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BR 9285 តាមបណ្តោយផ្លូវលេខ៦១៤ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមាន រថយន្តម៉ាកតូយ៉ូតា Cross ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL បើកតាមបណ្តោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ជ្រុលបុកពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ រងរបួសបាក់ភ្លៅ និងម្នាក់ទៀត របួសស្រាល៕

Loading...