ស្រវឹងបើកឡាន បុកខឿនពុះចែកទ្រូងផ្លូវ ហើយហោះរំលង មកផ្លូវម្ខាងទៀត បុកចូលផ្ទះ
​ដោយ វត្តភ្នំ ម៉ោង 10:24
ថ្ងៃទី3 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹង បានបើករថយន្ត ឡិចស៊ីស RX- 330 ក្នុងល្បឿនលឿនដូចហោះ ទៅបុកខឿនសួនពុះចែកទ្រូងផ្លូវ ហើយហោះរំលង មកផ្លូវម្ខាងទៀត បន្តទៅបុកចូលតូបលក់ដូរ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៥០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយ មហាវិថីចោមចៅ ក្បែរអាងទឹក ខាងកើតភ្លើងស្តុបទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ ជនជាតិចិន ទំនងស្រវឹងខ្លាំង បានបើករថយន្ត ម៉ាកឡិចស៊ីស RX-330 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-6623 ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ រេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុក ខឿនថ្មពុះចែកទ្រូងផ្លូវ ហោះរំលងមកផ្លូវម្ខាងទៀត ហើយបន្តទៅបុកចូល តូបលក់ដូរចំនួនពីរ រងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត បែកកង់ខាងមុខខាងស្ដាំ និងខូចខាត ទៅមុខលែងរួច៕

Loading...