ជិះម៉ូតូមិនប្រយ័ត្ន រអិលថ្មចិញ្ចើមផ្លូវ ដួលចូលក្រោមកង់ឡាន កុងតឺន័រ កិនបែកក្បាល
​ដោយ វត្តភ្នំ ម៉ោង 09:38
ថ្ងៃទី2 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ដោយសារ ជិះម៉ូតូវ៉ារថយន្តខាងស្ដាំ រអិលនឹងថ្មចិញ្ចើមផ្លូវ ដួលចូលកង់ ខាងក្រោយរថយន្ត កិនបែកក្បាល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នៅត្រង់ចំណុច ខាងក្រោយ បុរីអ័រគ្គីដេ តាមបណ្ដោយផ្លូវ១៧C ក្រុម៦ ក្នុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សុខ ឡាង ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្ត លីទ័រលើកអីវ៉ាន់ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជិះម៉ូតូ ម៉ាកហុងដាស្គូពី ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1BN.6120។ ចំណែក រថយន្តម៉ាក SCANIA ជាប្រភេទរថយន្ត ដឹកទូកុងតឺន័រ ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A.5859 អ្នកបើកបរ បានរត់បាត់ស្រមោល៕

Loading...