ឡានសណ្ដោង ដឹកទំនិញធុនធំ បុកម៉ូតូ កំពុងឆ្លងផ្លូវ នៅស្តុប បារគូ ស្លាប់ស្ត្រីម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:30
ថ្ងៃទី30 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ ស្ត្រីម្នាក់ បានស្លាប់ នៅនឹងកន្លែង និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗ ដោយសារ រថយន្តសណ្ដោង ដឹកទំនិញធុនធំ បើកបុកម៉ូតូ កំពុងឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនឹងផ្លូវលេខ២១៧ ត្រង់ចំណុចភ្លើងស្តុប បារគូ ស្ថិតក្នុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនកើតហេតុ គេឃើញ បុរសម្នាក់ និងស្រ្តីម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខ ភ្នំពេញ 1BF-6426 តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅ ពីកើតទៅលិច មកដល់ ចំណុចភ្លើងស្តុបបារគូ បានឆ្លងផ្លូវ មិនទាន់នឹងផុតផង ស្រាប់តែមានរថយន្ត សណ្ដោងដឹកទំនិញ ធុនធំមួយគ្រឿង មិនចាំម៉ាក បើកក្នុងល្បឿនលឿន ពីជើងទៅត្បូង បានជ្រុលទៅបុក ម៉ូតូជនរងគ្រោះ បណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់ នៅនឹងកន្លែង ចំណែក បុរសម្នាក់ម្នាក់ទៀត រងរបួសធ្ងន់ ហើយរថយន្តបង្ក បានបើករត់ ទៅតាមផ្លូវជាតិលេខ២ បាត់ស្រមោល៕

Loading...