ហាយឡែនឌ័រ បើកលឿនទៅបុកឡានព្រូស បោកខ្ទប់ ជាមួយរ៉ឺម៉កលក់ស្បែកជើង ហើយបើកគេចបាត់
​ដោយ វត្តភ្នំ ម៉ោង 09:58
ថ្ងៃទី29 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្ត ហាយឡែនឌ័រ បើកលឿន ជ្រុលបុករថយន្តព្រូស ត្រង់ផ្លូវបំបែកជាបួន វិល ២ជុំទៅបោកខ្ទប់ ជាមួយរ៉ឺម៉កលក់ស្បែកជើង រងការខូចខាត ហើយរថយន្តបង្ក បានបើកគេចបាត់ កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នៅត្រងចំណុច ផ្លូវលេខ១១៣ កែងផ្លូវេខ៣៦០ ស្ថិតក្នុងសង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL 0451 បើកតាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តម៉ាកហាយឡែនឌ័រ មិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីជើងទៅត្បូង យ៉ាងលឿន ជ្រុលបុករថយន្តព្រូស ពីចំហៀងពេញទំហឹង បណ្តាលឱ្យវិល ២ជុំ បោកខ្ទប់នឹងរ៉ឺម៉ក លក់ស្បែកជើង រងការខូចខាត តែមិនមានមនុស្ស រងរបួសនោះទេ៕

Loading...