ស្រីស្អាត បើកបុកឡានបាឡែន ហើយក្រឡាប់ទៅប៉ះជាមួយអាព្រូស ដែលចតស្ងៀម
​ដោយ វត្តភ្នំ ម៉ោង 09:29
ថ្ងៃទី26 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ នារីម្នាក់បាន បើករថយន្ត MG យ៉ាងលឿន ជ្រុលទៅប៉ះ ជាមួយរថយន្ត កាមរីបាឡែន ហើយក៏ក្រឡាប់ផ្ងារជើង ប៉ះនឹងរថយន្តព្រូស មួយគ្រឿងទៀត ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៣០ នាទី យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងក្រោយ ព្រះបរមរាជវាំង តាមបណ្តោយផ្លូវលេខ១៩ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្តម៉ាក MG ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BV-4589 បើកបរដោយស្ត្រីម្នាក់ តាមផ្លូវលេខ១៩ ក្នុងទិសដៅ ពីជើងទៅត្បូងយ៉ាងលឿន បានប៉ះជាមួយ រថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-4899 ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យក្រពឹត ផ្នែកខាងឆ្វេងខាងក្រោយ ហើយរថយន្តបង្ក ក៏ក្រឡាប់ផ្ងារជើង ទៅប៉ះរថយន្ត ព្រូស ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2BM-5902 ដែលចតនៅលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ ហើយខាងភាគីរថយន្ត MG បានចេញសងសំណង ដល់រថយន្តទាំងពីរគ្រឿង ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

Loading...