ឡាន ម៉ាស្តា បើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ
​ដោយ វត្តភ្នំ ម៉ោង 09:13
ថ្ងៃទី21 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្តម៉ាស្តាមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានរេចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតចំនួន ២កង់ ចំណែករថយន្តខូចខាត ផ្នែកខាងមុខ កាលពីវេលាម៉ោង ២និង១៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM -6001 ធ្វើដំណើរតាមបណ្ដោយ ផ្លូវព្រះនរោត្ដម ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេងដៃ បុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ ២កង់ ចំណែករថយន្ត រងការខូចខាត ទៅមុខលែងរួច។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ស្ទូចយករថយន្តបង្ក ទៅរក្សាទុក រង់ចាំការដោះស្រាយ៕

Loading...