បើកឡានលឿន គេចពីម៉ូតូ ជ្រុលទៅបុកឡំប្រឺតា ដែលកំពុងបត់ឆ្លងផ្លូវ របួស ៣នាក់
​ដោយ វត្តភ្នំ ម៉ោង 09:27
ថ្ងៃទី20 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដូនពេញ ៖ បុរសជាជនបរទេសម្នាក់ បើករថយន្តយ៉ាងលឿន គេចពីម៉ូតូ ជ្រុលទៅបុកឡំប្រឺតា ដែលកំពុងបត់ឆ្លងផ្លូវ ចំពាក់កណ្តាល ចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យ ឡំប្រឺតា ក្រឡាប់ផ្ងារជើង ភ្ញៀវ ២នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

មុនពេលកើតហេតុ គេឃើញ រថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-3325 បើកបរដោយ បុរសជនបរទេសម្នាក់ តាមបណ្ដោយផ្លូវលេខ៤៧ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ គេចពីម៉ូតូមួយគ្រឿង មិនចាំម៉ាក បួងចង្កូតគេចទៅបុក ឡំប្រឺតា ពណ៌ស ពាក់ស្លាកលេខ សៀមរាប 1AP-0690 បើកដោយបុរសម្នាក់ ដឹកភ្ញៀវប្តីប្រពន្ធ ២នាក់ ធ្វើដំណើរចេញពី ផ្លូវលេខ៩០ ក្នុងទិសដៅពីកើតទៅលិច រួចបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវរថយន្ត បុកចំពាក់កណ្តាល ចំហៀងខាងឆ្វេងពេញទំហឹង ប៉ើងក្រឡាប់ផ្ងារជើង គាបជាប់ប្តីប្រពន្ធ ២នាក់ជាភ្ញៀវ រងរបួសធ្ងន់៕

Loading...