ប៉ូលិសម្នាក់ បាញ់សម្លាប់ខ្លួន សង្ស័យ មានជំងឺប្រចាំកាយ និងបញ្ហាក្នុងគ្រួសារ
​ដោយ វត្តភ្នំ ម៉ោង 09:55
ថ្ងៃទី19 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកកំពង់រោទ៍ ៖ បុរសម្នាក់ ជាមន្ត្រីនគរបាល បានគិតខ្លី ធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯង នៅក្នុងរថយន្ត ដែលគេសង្ស័យថា មានជំងឺប្រចាំកាយ និងមានបញ្ហា ក្នុងគ្រួសារ ពីវេលាម៉ោង ៥និង២៥ នាទីល្ងាច ថ្ងែទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង

បុរសខាងលើមានឈ្មោះ សៅ ទិត្យរីណា អាយុ ៣៦ឆ្នាំ មុខរបរ នគរបាល មានទីលំនៅ ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។ កម្លាំងជំនាញ អធិការដ្ឋាន នគរបាល ស្រុកកំពង់រោទ៍ បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ ករណីខាងលើ ឃើញថា ជនរងគ្រោះ បានយកកាំភ្លើងខ្លី ម៉ាក CZP07 ពណ៌ខ្មៅ បាញ់ចំស្នៀតផ្កា ខាងឆ្វេង បណ្តាលឱ្យស្លាប់ នៅក្នុងរថយន្ត។ ឪពុករបស់សព បានឆ្លើយបញ្ជាក់ ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួន មានជំងឺប្រចាំកាយ ហើយព្យាបាល មិនបានធូរស្រាលសោះ ណាមួយ មានបញ្ហាក្នុងគ្រួសារ រស់នៅផ្សេងគ្នា មួយរយៈផងដែរ៕

Loading...