ចុះបង្ក្រាប និងឃាត់ខ្លួន ស្ត្រីរកស៊ីផ្លូវភេទ នៅតាមបណ្ដោយផ្លូវ វេងស្រេង យកទៅអប់រំ
ខណ្ឌពោធិ៍សែនជ័យ ៖ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួន ស្ត្រីរកស៊ីផ្លូវភេទ នៅតាមបណ្ដោយផ្លូវវេងស្រេង ជាច្រើននាក់ យកទៅធ្វើការអប់រំ កាលពីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុច សួនវឌ្ឍនៈ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយសារតែ មានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ឃើញក្រុមស្ត្រីរកស៊ីផ្លូវភេទ តាមដងផ្លូវអង្គុយ ឬឈរចាំហៅម៉ូយ យ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿង មិនឈប់ឈរធ្វើឱ្យមានការប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ និងសង្គម ទើបកម្លាំង គណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប និងឃាត់ខ្លួនក្រុមស្ត្រីទាំងនោះ យកទៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការអប់រំ៕
Loading...