ជិះម៉ូតូលឿនមិនប្រយ័ត្ន បុកគ្នានៅផ្លូវបំបែក របួស ៤នាក់ និងស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:04
ថ្ងៃទី14 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងកំពង់ចាម ៖ មនុស្សម្នាក់ បានស្លាប់ ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ និង ៤នាក់ទៀត បានរងរបួស ដោយសារ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូ កាលពីវេលាម៉ោង ២២និង៤៥ នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែង វិទ្យាល័យបឹងកុក ក្នុងភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មុនពេលកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ជិះគ្នា ០៣នាក់ ពីលិចទៅកើត ក្នុងល្បឿនលឿន ថែមទាំងបង្ហោះទៀតផង លុះមកដល់ កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿងទៀត ម៉ាកស្គូពី ជិះគ្នា ០២នាក់ ពីជើងមកត្បូង មកដល់ កន្លែងផ្លូវកែង រដ្ឋាករទឹក ក៏បានបុកគ្នា យ៉ាងពេញទំហឹង បណ្ដាលអោយមាន របួសធ្ងន់ស្រាល សរុប ០៤នាក់ និងស្លាប់ ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

Loading...