ចងកបញ្ចប់ជីវិតព្រោះតែ មានជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
​ដោយ វត្តភ្នំ ម៉ោង 10:52
ថ្ងៃទី7 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ ដោយសារតែ មានជំងឺប្រចាំកាយ និងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ស្ត្រីម្នាក់ បានសម្រេចចិត្ត ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួល លេខ៧ ជាន់ផ្ទាល់ដី បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ

សពស្រ្តីដែលគិតខ្លី មានឈ្មោះ គ្រី ស្រីវ៉ា អាយុ ៣៨ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ មានស្រុកកំណើត នៅឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាស្ត្រីមេម៉ាយ បានលែងលះ ជាមួយប្ដី ប្រហែល ៣ឆ្នាំ មកហើយ និងបានមកនៅ ជាមួយក្មួយស្រី រយៈពេល ២ខែ ដើម្បីដាក់ពាក្យ ចូលធ្វើការ ប៉ុន្តែការងារម្ដងអត់ ប៉ះពាល់ដល់ អារម្មណ៍ផ្លូវចិត្ត ណាមួយ មានជំងឺប្រចាំកាយ ផងនោះ បានសម្រេចចិត្ត ចូលទៅក្នុងបន្ទប់ រួចចាក់សោពីខាងក្នុង ធ្វើអត្តឃាតចងកសម្លាប់ខ្លួន គួរឱ្យសង្វេគ៕

Loading...