ជិះម៉ូតូវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុក ឡានដឹកទំនិញ ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:42
ថ្ងៃទី7 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌដង្កោ ៖ បុរសម្នាក់ បានជិះម៉ូតូវ៉ាជែង មិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿង ដែលបើកបញ្រ្ចាសទិសគ្នា ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវលេខ១០៤ ត្រង់ចំណុច មុខបុរីពិភពថ្មី កួរស្រូវ៣ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ តក់ សុផា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួល ជិតកន្លែងធ្វើការ ជិតកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិជ្រួលថ្មី ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានជិះម៉ូតូ ម៉ាកYamaha FZ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IQ-9201 តាមបណ្ដោយ ផ្លូវលេខ១០៤ ទិសដៅ ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន វ៉ាជែងរថយន្តមួយគ្រឿង មិនចាំម៉ាក ក៏ជ្រុលទៅបុក រថយន្តកូរ៉េដឹកទំនិញ ពណ៌ត្រេអ៊ី ពាក់ផ្លាកលេខ ភ្នំពេញ 3C-5650 បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ៕

Loading...