ឡានកុងតឺន័រ របស់ជនជាតិថៃ បុកម៉ូតូហើយកិនបុរសម្នាក់ បែកក្បាលស្លាប់
​ដោយ វត្តភ្នំ ម៉ោង 09:22
ថ្ងៃទី5 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ បុរសជាងសំណង់ម្នាក់ ត្រូវរថយន្តកុងតឺន័រ របស់ជនជាតិថៃ បុកហើយកិន បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែង កាលពីវេលាម៉ោងជិត ៥ ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវចូលស្តង់តាងួន លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្រ្តីជាប្រពន្ធជនរងគ្រោះ ឈ្មោះ សាន មុំ ហៅទូច អាយុ ៣៧ឆ្នាំ បានឱ្យដឹងថា ជនរងគ្រោះ ត្រូវជាប្ដីមានឈ្មោះ សេង ហៅ ក្តាម អាយុ ៤៩ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត នៅខេត្តបាត់ដំបង ស្នាក់នៅផ្ទះជួល ក្នុងបុរី ធីធី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ មុនពេលកើតហេតុ គេឃើញ រថយន្តធុនធំ ប្រភេទដឹកទូកុងតឺន័រ របស់ជនជាតិថៃ បើកបរក្នុងទិសដៅ ពីលិចទៅកើត ចំណែកជនរងគ្រោះ បើកបរម៉ូតូ ពីកើតទៅលិច ដោយបញ្ច្រាសទិសគ្នា មិនដឹងជាមូលហេតុអ្វីនោះទេ ក៏ត្រូវបានរថយន្ត ដឹកទូកុងតឺន័រ បុកនិងកិន បណ្ដាលឱ្យបែកក្បាលស្លាប់តែម្ដង៕

Loading...