រថយន្តកុងតឺន័រ ប៉ះជាមួយម៉ូតូកិនបុរសម្នាក់ បែកក្បាល ស្លាប់បាត់បង់ជីវិតភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:28
ថ្ងៃទី3 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងបាវិត ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត គួរអោយសង្វេគ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតឺន័រ បុកម៉ូតូកិនបែកក្បាល ពេលកំពុងធ្វើដំណើរ បញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង ១០និង៤៩ នាទីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១៥៣-១៥៤ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

មុនកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AA-3565 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចមកកើត នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១៥៣-១៥៤ ស្រាប់តែមាន រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 4A-4241 ធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏បុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ បែកក្បាលស្លាប់ភ្លាមៗ។ ក្រោយកើតហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួន បាត់ស្រមោល៕

Loading...