ចុះរាវរកញញួរ ដែលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ លិចបាត់ទាំងមនុស្ស
​ដោយ វត្តភ្នំ ម៉ោង 10:45
ថ្ងៃទី2 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឫស្សីកែវ ៖ បុរសចំណាស់ម្នាក់ បានតាមរកញញួរ ដែលធ្លាក់ចូល ក្នុងទឹកស្អុយ ក៏ចុះទៅរាវ ស្រាប់តែលិចបាត់ ទាំងមនុស្សរាប់ម៉ោង បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នាំគ្នាអោយជួយស្វែង រកជនរងគ្រោះ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ បុរសដែលបានបាត់ខ្លួន មានឈ្មោះ ចាន់ណា អាយុជាង ៤០ឆ្នាំ មានទីលំនៅ នៅភូមិផ្សារតូច បានបបួលដៃគូ ទៅវាយថ្មសំណង់ផ្ទះចាស់ៗ ដើម្បីយកដែកលក់ ដូចសព្វដង តែដៃគូមិនទៅនោះទេ ព្រោះបានធ្វើឱ្យជ្រុះញញួរ ធ្លាក់ទៅក្នុងប្រឡាយលូ បាត់ទៅហើយ រកមិនឃើញទេ។ គ្រាន់តែឮដូច្នេះ បុរសដែលបាត់ខ្លួន បានប្រាប់ថា ទុកអោយគាត់ ជាអ្នកទៅរកវិញ ហើយបានស្រាត សម្លៀកបំពាក់ និងដោះស្បែកជើង ចុះក្នុងទឹកប្រឡាយ ស្វែងរកញញួរនោះ នៅតែរាវរកញញួរមិនឃើញ ហើយបាត់ទាំងមនុស្សទៀត៕

Loading...