ជិះម៉ូតូដួល រថយន្តកុងតឺន័រ មកដល់ កិនបុរសម្នាក់ បាត់បង់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 09:37
ថ្ងៃទី2 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកស្វាយទាប ៖ បុរសម្នាក់ បានស្លាប់ និងម្នាក់ទៀត រងរបួស ដោយសារករណី គ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួល ហើយរថយន្តកុងតឺន័រ បានកិនអ្នកជិះពីក្រោយ កាលពីវេលាម៉ោង ៨និង២០ នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ លេខ១៣៦-១៣៧ ស្ថិតនៅ ភូមិប្រសូត្រ១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បុរសដែលស្លាប់ មានឈ្មោះ ពៅ ចាន់រ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ ភូមិព្រៃធ្មង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ចំណែកអ្នករងរបួស មានឈ្មោះ សាន ស៊ីថុន អាយុ ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅ ភូមិព្រៃធ្មង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១J -១៦៦៦ ខូចខាតយ៉ាងដំណំ។ ដោយឡែក អ្នកបើករថយន្ត មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ភ្លាមៗ បន្សល់តែរថយន្តកុងតឺន័រ៕

Loading...