ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន បុកជាមួយផាលត្រាក់ទ័រ ដួលស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 10:01
ថ្ងៃទី1 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុករតនមណ្ឌល ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយសារ ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកផាលត្រាក់ទ័រ ដែលកំពុងបើកបរ នៅខាងមុខ កាលពីវេលាម៉ោង ១៩និង១៩ នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅលើកំណាត់ ផ្លូវជាតិលេខ៥៧ ស្ថិតនៅត្រង់ចំណុច ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ច នគរបាល បានបញ្ជាក់ទៀតថា មុនដំបូងគេឃើញ ត្រាក់ទ័រ ពណ៌ក្រហម ០១គ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AQ-9016 បើកបរដោយឈ្មោះ ផន មុត អាយុ ៣៤ឆ្នាំ ស្នាក់នៅ ភូមិភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង វ៉ាជែងមិនផុត ក៏បានបុកត្រូវផាល ត្រាក់ទ័រ ខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលអោយដួល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយភ្លាមៗនោះ ម្ចាស់ត្រាក់ទ័រ ក៏បានរត់គេចខ្លួន បាត់ស្រមោល៕

Loading...