ឡង់គ្រីស័រ ចាប់ហ្វ្រាំងមិនទាន់ បុកជាមួយឡានកូរ៉េ ដឹកទំនិញ ដែលបត់កាត់មុខ
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី30 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល ៖ រថយន្តកូរ៉េ ដឹកទំនិញមួយគ្រឿង បើកវ៉ាជែងខាងឆ្វេង រថយន្តឡង់គ្រីស័រ មួយគ្រឿង ហើយបានបត់ស្តាំកាត់ពីមុខ ធ្វើឱ្យរថយន្តឡង់គ្រីស័រ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង រងការខូចខាត ហើយរថយន្តកូរ៉េ បានបើកចូល ក្នុងឃ្លាំងបាត់ កាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល។

មុនពេលកើតហេតុ គេបានឃើញ រថយន្តឡង់គ្រីស័រ ពណ៌ស ដោះស្លាកលេខចេញ ក្រោយកើតហេតុ បើកតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅ ពីជើងទៅត្បូង ស្រាប់តែមាន រថយន្តកូរ៉េ វ៉ាជែងខាងឆ្វេងដៃ ហើយទាញចង្កូត បត់មកខាងស្តាំ កាត់មុខរថយន្តឡង់គ្រីស័រ ធ្វើអោយ រថយន្តឡង់គ្រីស័រ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពេញទំហឹង រងការខូចខាត យ៉ាងដំណំ។ ក្រោយកើតហេតុ សមត្ថកិច្ច បានវាស់វែង យករថយន្តទាំង ២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាល ខណ្ឌកំបូល រងចាំដោះស្រាយ នៅពេលក្រោយ៕

Loading...