ឡាន ALPHARD បុកម៉ូតូដួល អូសជាច្រើនម៉ែត្រ របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:43
ថ្ងៃទី30 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្តម៉ាក ALPHARD មួយគ្រឿង ជ្រុលទៅបុក ជាមួយម៉ូតូធុនធំ ចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូ ដាច់កង់ខាងក្រោយ ខ្ទាតចេញពីតួ ជាច្រើនម៉ែត្រ អ្នកបើកម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ៩និង១០ នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ សម្ដេច ជា ស៊ីម ក្បែរផ្សារបឹងបៃតង ស្ថិតក្នុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BO-4444 ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយ ម៉ូតូធុនធំមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IN-5419 ក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចទៅកើត ចំពីមុខចំហៀងខាងឆ្វេង ពេញទំហឹង បណ្តាលឱ្យម៉ូតូដួល អូសជាច្រើនម៉ែត្រ ដាច់កង់ក្រោយ ខ្ទាតចេញពីតួ ធ្វើឱ្យអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ៕

Loading...