ឡានតាកូម៉ា បើកលឿនមិនប្រយ័ត្ន បុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើង
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី24 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌឬស្សីកែវ ៖ បុរសម្នាក់ បើករថយន្ត ម៉ាក TACOMA យ៉ាងលឿន មិនប្រយ័ត្ន រេចង្កូតជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង កាលវេលាម៉ោង ៧និង៤០ នាទី យប់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវ៥៩៨ ចំណុចលីហួរ លក់រថយន្ត ក្នុងសង្កាត់ ទួលសង្កែ ២ ខណ្ឌឬស្សីកែវ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹង បើករថយន្តម៉ាក TACOMA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA 9352 ធ្វើដំណើរ ទិសដៅពីត្បូងទៅជើង យ៉ាងលឿន ក៏បានរេចង្កូត ជ្រុលទៅបុករបាំងថ្ម ចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ហើយតៃកុង បានលូនចេញ ពីក្នុងរថយន្ត គេចខ្លួនបាត់៕

Loading...