ឡានព្រូស បើកបុកឡាំប្រឺតា បោកផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 09:40
ថ្ងៃទី23 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ មនុស្ស ២នាក់ បានរងរបួសធ្ងន់ ដោយសារ រថយន្តម៉ាក ព្រូស បើកបុកឡាំប្រឺតា ពេញទំហឹង បោកផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម កាលពីវេលាម៉ោង ១២និង៥ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជា៤ តាមបណ្តោយផ្លូវលេខ១០០៧ កែងនឹងផ្លូវលេខ១៩៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

អ្នកបើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1IG-7097 និងអ្នករួមដំណើរ ដែលរងរបួសធ្ងន់ មិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ។ ចំណែកឯរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2BM-7923 ។ ដំបូងឡើយគេឃើញ ឡំប្រឺតា បើកតាមបណ្ដោយ ផ្លូវលេខ១០០៧ ក្នុងទិសដៅ ពីជើងទៅត្បូង ស្រាប់តែមានរថយន្ត ព្រូស បើកតាមបណ្ដោយ ផ្លូវលេខ១៩៨០ ក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន បានមកបុកឡំប្រឺតាពេញទំហឹង បណ្ដាលឱ្យវិល ទៅបោកផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម របួសធ្ងន់ ២នាក់៕

Loading...