ឡានម៉ាកអូឌី មួយគ្រឿង ត្រូវភ្លើងឆេះ សល់តែគ្រោងដែក នៅលើផ្លូវល្បឿនលឿន
​ដោយ វត្តភ្នំ ម៉ោង 10:56
ថ្ងៃទី19 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំស្រួច ៖ រថយន្ត សេរីទំនើបមួយគ្រឿង ត្រូវភ្លើងឆាបឆេះ សល់តែគ្រោងដែក នៅលើផ្លូវល្បឿនលឿន តែសំណាងល្អ គ្មានអ្នករងរបួស នៅត្រង់ចំណុច ភូមិក្រាំងពន្លៃ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រ លេខ៥១ កាលពីវេលាម៉ោង ៣និង៥៧ នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ហើយរថយន្តដែលឆេះ ក្រុមហ៊ុនល្បឿនលឿន ស្ទូចយកមករក្សាទុក នៅស្នាក់ការK២៦ កំពង់ស្ពឺកើត ដើម្បីចាត់ការ តាមនីតិវិធី។

នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា រថយន្តដែលឆេះ ម៉ាកអូឌី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8878 បើកបរដោយឈ្មោះ ដឹប សារ៉េត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចខាងលើ រថយន្តក៏ឆាបឆេះតែម្តង បណ្តាលឲ្យខូចខាតទាំងស្រុង មិនមានអ្នករងរបួសនោះទេ៕

Loading...