បើកម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកបង្កាន់ដៃ ធ្លាក់ពីលើស្ពានព្រែកក្ដាម របួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី19 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

បើកម៉ូតូលឿនមិនប្រយ័ត្ន ទៅបុកបង្កាន់ដៃ ធ្លាក់ពីលើស្ពានព្រែកក្ដាម របួសធ្ងន់
ស្រុកពញាឮ ៖ បុរសម្នាក់ បើកម៉ូតូឡើងស្ពាន លឿនមិនប្រយ័ត្ន បានជ្រុលទៅបុក បង្កាន់ដៃស្ពាន បណ្ដាលឱ្យជនរងគ្រោះ ធ្លាក់ពីលើស្ពាន រងរបួសធ្ងន់ កាលពីវេលាម៉ោង ២១និង០៥ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅលើស្ពានព្រែកក្ដាម ស្ថិតក្នុង ភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មឺន នរិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅ ភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ មានទិសដៅ ពីត្បូងទៅជើង ភ្នំពេញ-កំពង់ចាម មកដល់ចំណុចកើតហេតុ ក៏បានបើកឡើងលើស្ពាន ហើយក៏បុករះ បង្កាន់ដៃស្ពាន បណ្ដាលអោយអ្នកបើកបរ ធ្លាក់ពីលើស្ពាន រងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ៕

Loading...