ឡង់គ្រីស័រ បុកម៉ូតូពីក្រោយ រុញទៅបុកឡាំប្រឺតា ដួលរងរបួសបាក់ជើង
​ដោយ វត្តភ្នំ ម៉ោង 09:07
ថ្ងៃទី16 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ បុរសម្នាក់ បានរងរបួស បាក់ជើងម្ខាង ត្រូវបានរថយន្ត សាមុយ ដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយសារ រថយន្តឡង់គ្រីស័រ បុកពីក្រោយ រុញទៅបុកឡាំប្រឺតា ដែលនៅខាងមុខ កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច មុខផ្សារសុវណ្ណា តាមបណ្តោយ ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនដំបូងគេឃើញ បុរសម្នាក់ ជិះម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1 FZ0454 តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS 3599 ជ្រុលបុកម៉ូតូពីក្រោយ ជ្រុលទៅបុកឡាំងប្រឺតា ដែលនៅខាងមុខ ដួលរងរបួស បាក់ជើងម្ខាង។ បន្ទាប់មកឡាំងប្រឺតា បានបើកទៅបាត់ ហើយជនរងគ្រោះ ត្រូវបានរថយន្តសាមុយ ដឹកទៅមន្ទីរពេទ្យភ្លាមៗ៕

Loading...