ឡានដឹកទូកុងតឺន័រ បើកបុកម៉ូតូពីក្រោយ អូសជាច្រើនម៉ែត្រ កិនស្ត្រីម្នាក់ស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 09:48
ថ្ងៃទី15 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ រថយន្តសណ្តោង ទូកុងតឺន័រ បើកបុកម៉ូតូពីក្រោយ និងកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្រីម្នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅវេលាម៉ោង ៧ យប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវ វេងស្រេង ត្រង់ចំណុច ស្តុបសេះមាស សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សមត្ថិច្ចបានឲ្យដឹងថា សពស្រ្តីរងគ្រោះ មានឈ្មោះ អ៊ុក ចន្នី អាយុប្រមាណ ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មិនបញ្ជាក់ទីលំនៅ។ ស្រ្តីរងគ្រោះ ជិះម៉ូតូម៉ាក គុបជ្រុង ពាក់ស្លាកលេខ ស៊េរីចាស់ ធ្វើដំណើតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងទិសដៅ ពីកើតទៅលិច ស្របទិសដៅគ្នា ជាមួយរថយន្ត សណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ ត្បូងឃ្មំ 3A-3148 ពេលមកដល់ ស្តុបសេះមាស ស្រាប់តែរថយន្ត បានបត់ស្តាំ កៀរនិងកិន អូសម៉ូតូស្ត្រីរងគ្រោះ ដែលនៅខាងមុខ បណ្តាលឲ្យស្ត្រីជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ នៅក្រោមកង់៕

Loading...