ឡាន ALPHARD បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបើកបុកពីចំហៀង របួសធ្ងន់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:41
ថ្ងៃទី11 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ រថយន្ត ម៉ាក ALPHARD មួយគ្រឿង បានបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿង បើកបុកពីចំហៀង ពេញទំហឹង បណ្ដាលឱ្យបុរសអ្នកជិះម៉ូតូ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយ ផ្លូវហាណូយ កែងនឹងផ្លូវ៥៨ប៉េ ស្ថិតក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនដំបូង គេឃើញរថយន្ត ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3333 បើកបរដោយ បុរសជនជាតិខ្មែរ ដឹកបុរសជនជាតិចិន ២នាក់ ធ្វើតាមដំណើរ តាមបណ្តោយ ផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ទៅផ្លូវ៥៨ប៉េ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HY-3812 ជិះដោយបុរសម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ពីចំហៀងរថយន្តខាងស្ដាំ ផ្នែកខាងមុខ ពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់៕

Loading...