បើករថយន្តលឿន ជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ របួសធ្ងន់ ២នាក់
​ដោយ វត្តភ្នំ ម៉ោង 10:31
ថ្ងៃទី11 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌកំបូល៖ បុរសជនជាតិចិន ២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅ មន្ទីរពេទ្យភ្លាមៗ ដោយសារ បើករថយន្តលឿន ជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម កាលពីវេលាម៉ោង ១និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុ ចជិតវត្តភ្នៀត ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌកំបូល។

មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1N-9546 បើកដោយបុរសជនជាតិចិន តាមបណ្តោយ ផ្លូវបេតុង ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿន ដោយសភាពផ្លូវកោងបន្តិចផងនោះ ក៏រេចង្កូតទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យបាក់ ១ដើម ដួលដល់ដី និងធ្វើឱ្យតែកុង រួមទាំងអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យភ្លាមៗ៕

Loading...