ជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត កំពុងបត់ឆ្លងផ្លូវ របួសបាក់ជើង
​ដោយ វត្តភ្នំ ម៉ោង 10:01
ថ្ងៃទី9 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ នារីម្នាក់ បានរងរបួស បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅ មន្ទីរពេទ្យភ្លាមៗ ដោយសារ ជិះម៉ូតូលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករថយន្ត កំពុងបត់ឆ្លងផ្លូវ ពេញទំហឹង កាលពីវេលាម៉ោង ៨និង៥០ នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខបុរីពិភពថ្មី ផ្លូវបេតុង វត្តសំរោងអណ្ដែត ស្ថិតក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បើករថយន្ត ម៉ាក Chevrolet ពាក់ស្លាកលេខ ភ្នំពេញ 2BW-8393 ពីកើតទៅលិច បត់ឆ្វេងចូលបុរី ត្រូវបាននារីម្នាក់ ជិះម៉ូតូ zoomer-x ពណ៌ក្រមហម លាយស ពាក់ស្លាកលេខ បាត់ដំបង 1AE-9943 ចាប់ហ្វ្រាំងមិនទាន់ ក៏បុកចំពីមុខពេញទំហឹង បណ្ដាលឱ្យ របួសបាក់ជើងឆ្វេង ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ៕

Loading...