សង្ស័យស្រវឹង បើកឡានបុករះ កន្លែងអ៊ុតគំនូសផ្លូវ បណ្តាលឲ្យកម្មករ ២នាក់ រងបួសធ្ងន់
​ដោយ វត្តភ្នំ ម៉ោង 10:52
ថ្ងៃទី8 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹង បើករថយន្ត បុករះកន្លែងកម្មករ កំពុងអ៊ុតគំនូសផ្លូវ បណ្តាលឲ្យកម្មករ ២នាក់ រងបួសធ្ងន់ និងខូចខាតម៉ាស៊ីន សំរាប់អ៊ុតគំនូសផ្លូវមួយគ្រឿង កាលពីវេលាម៉ោង ២និង២០ នាទី យប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅត្រង់ចំណុច មុខមន្ទីពេទ្យ រ៉ូយ៉ាល់ តាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុ មានកម្មករជាច្រើននាក់ កំពុងធ្វើការអ៊ុតគំនូសផ្លូវ នៅចំណុចទីតាំងកើតហេតុ ដោយបានដាក់សាជី បាំងជាសញ្ញាសម្គាល់ បញ្ចៀសចរាចរណ៍ផងដែរ ស្រាប់តែមាន រថយន្ត មួយគ្រឿងម៉ាក ហុង ឈ្រី ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខកម្ពុជា XYL-1818 បើកបរដោយ បុរសជនជាតិចិនម្នាក់ តាមបណ្ដុរផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ក៏បានជ្រុល បុករះបណ្ដាល ឲ្យកម្មករ ២នាក់ រងរបួសធ្ងន់ និងខូចខាត ម៉ាស៊ីនអ៊ុតផ្លូវ មួយគ្រឿង ហើយភ្លាមនោះរថយន្តសាមុយ បានមកដឹកជនរងគ្រោះ យកទៅសង្រ្គោះ នៅឯមន្ទីរពេទ្យភ្លា៕

Loading...