កាត់ខ្សែកាបូបស្ពាយចំហៀង របស់អ្នករត់ផាសអេប តែមិនបានសម្រេច ប៉ូលិសវាយខ្នោះ
​ដោយ វត្តភ្នំ ម៉ោង 10:28
ថ្ងៃទី4 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ នគរបាល ខណ្ឌទួលគោក បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច លួចទូរស័ព្ទ ០១គ្រឿង ដោយកាត់ខ្សែកាបូប ស្ពាយចំហៀង របស់ជនរងគ្រោះ មិនបានសម្រេច និងប្រើផ្លាកលេខម៉ូតូ មិនប្រក្រតី នៅវេលាម៉ោង ០៣និង៤៥ នាទីទាបភ្លឺ ឈានចូល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច មុខផ្ទះលេខ៨៩ ផ្លូវលេខ២១៥ ក្រុមទី៣០ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជន សង្ស័យឈ្មោះ នី កប ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ១៧អា ផ្លូវលេខ១៥៦ បូរីពិភពថ្មី៣ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងចាប់បាន រួមមាន ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-4451 និងកាបូបស្ពាយ ពណ៌ខ្មៅមួយ រួមនិងកូនពិល សម្រាប់បំភ្លឺមួយ ។

ដោយឡែក ជនរងគ្រោះ ឈ្មោះ ដារ៉ាសិទ្ធិ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នករត់ ផាសអេប មានទីលំនៅ ផ្ទះលេខ៤អឺ៤ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បច្ចប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង អនុវត្តនីតិវិធី ៕

Loading...