ជាពលរដ្ឋក្រីក្រ .. បាត់បង់ជីវិត ៤នាក់ របួស ១៥នាក់ បញ្ជូនមកសង្គ្រោះ នៅភ្នំពេញ ១០ នាក់ របួសធ្ងន់ !!
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី3 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកសាមគ្គីមានជ័យ ៖ ឡានស៊ីទែន ដឹកសាំង PTT បុកពីក្រោយ រ៉ឺម៉កម៉ូតូ ដឹកអ្នកលក់ក្រឡាន .. បាត់បង់ជីវិត ៤នាក់ និងរបួស ១៥ នាក់ នៅតាមផ្លូវជាតិលេខ៥ ចំណុចស្ពានទី២ ចន្លោះគីឡូម៉ែត្រ លេខ៤០ – ៤១ ក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង វេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ០៣ ឧសភា ២០២៣ ។ ក្រុមជនរងគ្រោះ ជាពលរដ្ឋក្រីក្រ មកពីភូមិកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

Loading...