ឡានព្រូស បើកទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ដួលអស់ ២កង់ ហើយក្រឡាប់បះជើង
ខណ្ឌបឹងកេងកង ៖ រថយន្តព្រូសមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យរបាំងថ្ម ដួលអស់ ២កង់ ចំណែករថយន្ត ក្រឡាប់បះជើង កាលពីវេលាម៉ោង ១២និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្តោយ មហាវិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។
រថយន្តបង្ក ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-4163 បើកតាមបណ្តោយ មហាវិថីព្រះសីហនុ ពីជើងទៅត្បូង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ទៅខាងឆ្វេងដៃ ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតអស់ ២កង់ ដោយឡែក រថយន្តក្រឡាប់បះជើង ហើយប្រជាពលរដ្ឋ បាននាំគ្នាយកដុំថ្ម វាយទម្លុះកញ្ចក់ ដើម្បីជួយសង្គ្រោះ ម្ចាស់រថយន្ត ចេញមកក្រៅ មិនរងរបួសនោះទេ៕
Loading...