ឡានម៉ាសស្តា ពាក់ផ្លាកលេខ នគរបាល ២-១២៦០ បើកបុកម៉ូតូ ស្លាប់បុរសម្នាក់ ហើយរត់គេចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 13:01
ថ្ងៃទី1 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងសៀមរាប ៖ រថយន្តម៉ាស្តា ពាក់ផ្លាកលេខ នគរបាល បើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខរ៉ូហ្សាណា ស្ថិតនៅលើផ្លូវ ជាតិលេខ៦ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ម៉ាកម៉ាសស្តា ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ២-១២៦០ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរទិសដៅ ពីកើតទៅលិច បានបុកម៉ូតូ ម៉ាកវ៉េវ ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1AH-៣២៤៣ អ្នកបើកបរ ឈ្មោះ លឹម ពុទ្ធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ផ្ទះជួល ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្ត សៀមរាប មានទិសដៅ ពីលិចបត់ឆ្វេងទៅជើង បណ្តាលអោយ ស្លាប់ឈ្មោះ លឹម ពុទ្ធាវី នៅនឹងកន្លែងកើតហេតុ ហើយអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់៕

Loading...