ជនសង្ស័យ ២នាក់ លួចហែកទ្រុងដែក រត់គេចខ្លួនបានសម្រេច ពេលមេឃភ្លៀងខ្លាំង
ខណ្ឌឫស្សីកែវ ៖ ជនសង្ស័យ ២នាក់ បានលួចហែកទ្រុងដែក នៃបន្ទប់ឃាត់ខ្លួនក្នុងអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ រត់គេចខ្លួន បានសម្រេច ពេលមេឃកំពុងភ្លៀងខ្លាំង កាលពីវេលាម៉ោង ៩និង ៥០ នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅចំណុច អធិការដ្ឋាន នគរបាល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ច នៅក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ បានចេញកម្លាំង ជាច្រើននាក់ តាមស្វែងរក ជនសង្ស័យទាំង ២នាក់ ដែលបានធ្វើសកម្មភាព ហែកទ្រុងដែករត់គេចខ្លួន។ គួរបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរ ក្នុងនោះម្នាក់ ជាជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណី លួចរថយន្តសេរីទំនើប ពីមូលដ្ឋាន ខណ្ឌឫស្សីកែវ និងម្នាក់ទៀត ជាជនបរទេសស្បែកខ្មៅ ដែល ជាប់ពាក់ព័ន្ធ ពីបទឧក្រិដ្ឋកម្ម សម្លាប់មនុស្ស ដោយចេតនា និងត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣៕
Loading...