ឡានព្រូស បើកបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ត្រង់ចំណុច ស្ពានអាកាស ផ្លូវល្បឿនលឿន
​ដោយ វត្តភ្នំ ម៉ោង 10:51
ថ្ងៃទី26 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ ជាជនជាតិចិន បានបើករថយន្ត ម៉ាកតូយ៉ូតាព្រូស យ៉ាងលឿន ជ្រុលទៅបុក របាំងថ្ម ពុះចែកទ្រូងផ្លូវជាតិលេខ៤ ពេញទំហឹង ក្រឡាប់ផ្ងារជើង រងការខូចខាត កាលពីវេលាម៉ោង ១និង ៣០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចំណុច ស្ពានអាកាស ផ្លូវល្បឿនលឿន ស្ថិតក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-2813 បើកដោយ ជនជាតិចិន តាមបណ្ដោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ក្នុងល្បឿនលឿន បានជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្ម ចំនួន ២កង់ ហើយរថយន្តបង្ក បានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះតៃកុងរថយន្តបង្ក បានបើកទ្វារ វារចេញពីក្នុងរថយន្ត ដោយមិនមានរបួសនោះទេ ៕

Loading...