ខណ្ឌពោធិសែនជ័យ ៖ មន្ត្រីយោធាម្នាក់ បានដកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ត្រូវបានបញ្ជូន ទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ លោកសង្ឃ បន្ទាប់ពីផឹកស៊ី ជាមួយក្រុមគ្រួសារ មានទំនាស់ពាក្យសម្តីបន្តិចបន្តួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុច មុខផ្ទះលេខ155 ផ្លូវបេតុង ស្ថិតក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះឈ្មោះ តេង ឃៀង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា នៅអង្គភាព បញ្ជាការដ្ឋានជាតិ កម្លាំងពិសេស ប្រឆាំងភេរវកម្ម ។ ក្រុមគ្រួសារ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស៊ី ជុំគ្នាជាមួយបងប្អូន ជាធម្មតា បន្តិចក្រោយមក ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះ ទៅអង្គភាព ហើយក៏ត្រឡប់មកវិញ បានលាឪពុកម្តាយ ។ បន្ទាប់មកជនរងគ្រោះ បានដើរចេញមកក្រៅផ្ទះ ដកកាំភ្លើងខ្លី ម៉ាកឡុក បាញ់ឡើងលើ ២គ្រាប់ រួចបាញ់ក្បាលខ្លួនឯង មួយគ្រាប់ ចំសៀតផ្កា បណ្តាលឲ្យ រងរបួសធ្ងន់៕