បើកឡានចេញពីហាងផឹកស៊ី បុកចូលហាងកាត់សក់ ខូចខាតម៉ូតូ ២គ្រឿង និងសម្ភារៈមួយចំនួនធំ
​ដោយ វត្តភ្នំ ម៉ោង 08:58
ថ្ងៃទី22 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ៖ បុរសម្នាក់ បើកថយន្ត ចេញពី ហាងផឹកស៊ីមួយកន្លែង ក៏ជ្រុលបុកចូល ហាងកាត់សក់ និងចាក់សាក់ ដែលនៅក្បែរគ្នា រងការខូចខាតម៉ូតូ ២គ្រឿង និងសម្ភារៈ ក្នុងហាងមួយចំនួនធំ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅផ្លូវបេតុង ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត ម៉ាកឡិចស៊ីស RX400h ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BL 6257 ចេញពីក្នុងហាងផឹកស៊ី មួយកន្លែង ក្នុងល្បឿនលឿន បានប្រហែល ៤០ម៉ែត្រ ក៏រេចង្កូតបុកចូល ហាងកាត់សក់ រងការខូចខាតម៉ូតូ ២គ្រឿង និងសម្ភារៈ ក្នុងហាងមួយចំនួនធំ តែសំណាងល្អ មិនមានមនុស្សរងរបួស៕

Loading...