ឡិចស៊ីស RX330 បើកមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់
​ដោយ វត្តភ្នំ ម៉ោង 08:39
ថ្ងៃទី21 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌចំការមន ៖ រថយន្ត ម៉ាកឡិចស៊ីស RX330 មួយគ្រឿងបើកមិនប្រយ័ត្ន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យ បាក់អស់មួយកង់ ចំណែកឯរថយន្តបង្ក ដាច់កាឡេកង់ម្ខាង ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង ៥០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

រថយន្តបង្ក ម៉ាកឡិចស៊ីស RX330 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-4448 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ២៧១ ក្នុងទិសដៅ ពីកើតទៅលិច ដោយល្បឿនលឿន ស្រាប់តែរេចង្កូត មកខាងឆ្វេងដៃ ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្ដាល យ៉ាងពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្ម អស់មួយកង់ រងការខូចខាតតិចតួច ។ ចំណែកឯរថយន្តបង្ក បានដាច់កាឡេកង់មុខ ផ្នែកខាងឆ្វង ទៅមុខលែងរួច ហើយភ្លាមៗនោះ អ្នកបើករថយន្តបង្ក និងអ្នករួមដំណើរ បានគេចពីកន្លែងកើតហេតុ បាត់ស្រមោល៕

Loading...