ឡាំប្រឺតា បើកលឿនមិនប្រយ័ត្ន ទៅបុកឡាន Mazda Cx-5 កំពុងឈប់រង់ចាំភ្លើងស្តុប
​ដោយ វត្តភ្នំ ម៉ោង 10:54
ថ្ងៃទី20 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បើកឡាំប្រឺតា លឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្ត Mazda Cx-5 ដែលកំពុងឈប់ រង់ចាំភ្លើងស្តុប រងការខូចខាត កាលពីវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុប អង់តែន ទួលគោក តាមបណ្តោយ ផ្លូវលេខ២៨៩ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ។

មុនដំបូងគេឃើញ រថយន្តម៉ាក Mazda cx5 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2273 បើកតាមបណ្តោយ ផ្លូវលេខ២៨៩ ក្នុងទិសដៅ ពីត្បូងទៅជើង ក៏ឈប់រង់ចាំ ភ្លើងពណ៌បៃតង ស្រាប់តែមាន ឡាំប្រឺតា បើកមកពីក្រោយ ជ្រុលទៅបុកពេញទំហឹង បណ្តាលឱ្យគាបជាប់ រងការខូចខាត យ៉ាងដំណំ តែមិនមានមនុស្ស រងរបួសនោះទេ៕

Loading...