ជិះម៉ូតូជ្រុលទៅបុក គល់ស្ពានអាកាសចោមចៅ បោកក្បាលស្លាប់មួយរំពេច
​ដោយ វត្តភ្នំ ម៉ោង 12:38
ថ្ងៃទី18 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារជិះម៉ូតូ ជ្រុលទៅបុក គល់ស្ពានអាកាសចោមចៅខាងត្បូង កាលពីវេលាម៉ោង ១២និង២០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយ ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ រដ្ឋា ភេទប្រុស អាយុ ៤២ឆ្នាំ មានស្រុកកំណើត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KA-2294 តាមបណ្តោយ ផ្លូវជាតិលេខ៣ពីត្បូងទៅជើង មកដល់ស្ពានអាកាសចោមចៅ ក៏ជ្រុលទៅបុក គល់ស្ពានពេញទំហឹង បោកផ្ទប់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ៕

Loading...