បើកលឿន មិនប្រយ័ត្ន ជ្រុលទៅបុករបាំងថ្ម ការដ្ឋានស្ពានអាកាស តាមផ្លូវ ៦០ម៉ែត្រ
​ដោយ វត្តភ្នំ ម៉ោង 10:37
ថ្ងៃទី12 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌមានជ័យ ៖ រថយន្តមែរសឺដេស បើកក្នុងល្បឿនលឿន មិនប្រយ័ត្ន បានជ្រុលទៅបុករបាំងថ្ម ការដ្ឋានកំពុងសាងសង់ ស្ពានអាកាស តាមផ្លូវ ៦០ម៉ែត្រ រងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង ១១និង៤០ នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចការដ្ឋាន កំពុងសាងសង់ ស្ពានផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

មុនពេលកើតហេតុ គេបានឃើញរថយន្ត ម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BC-5454 បើកតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន ជ្រុលទៅបុករបាំងថ្ម ពេញទំហឹង បណ្តាលឱ្យរថយន្ត រងការខូចខាត ផ្នែកខាងមុខ យ៉ាងដំណំ។ ភាគីខាងម្ចាស់រថយន្ត បានសម្របសម្រួល ជាមួយភាគី ខាងការដ្ឋាន ដើម្បីបញ្ចប់រឿង៕

Loading...