ឡានបាឡែន បុករះម៉ូតូ និងផាសអេប របួសធ្ងន់ស្រាល ៤នាក់
​ដោយ វត្តភ្នំ ម៉ោង 14:46
ថ្ងៃទី11 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងប៉ោយប៉ែត ៖ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវនគរបាល ឃាត់ខ្លួន ដោយសារ រថយន្តបាឡែន បុករះម៉ូតូ និងផាសអេប របួសធ្ងន់ស្រាល ៤នាក់ នៅវេលាម៉ោង ៦និង២៤ ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៥ ក្បែរអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្ក ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-5638 ពណ៌ទឹកប្រាក់ បើកពីលិចទៅកើត ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកម៉ូតូ ផាសអេប បើកបរបញ្ច្រាសទិសគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1JV-0230 ក្រឡាប់ផ្ញារជើង រួចជ្រុលទៅបុកម៉ូតូ បញ្ច្រាសទិសមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពាក់ផ្លាកលេខ បាត់ដំបង 1AJ-1466 បណ្តាលឲ្យមាន អ្នករងរបួសធ្ងន់ស្រាល ៤នាក់ ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី៕

Loading...