ឡានបើកលឿន បុកម៉ូតូពីក្រោយ ស្លាប់ស្ត្រីម្នាក់ ហើយបើកគេចបាត់ស្រមោល
​ដោយ វត្តភ្នំ ម៉ោង 12:18
ថ្ងៃទី11 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកភ្នំស្រួច ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ដោយសារ រថយន្ត បុកម៉ូតូពីក្រោយ ហើយបើកគេចបាត់ ស្រមោល កាលពីវេលាម៉ោង ១០និង២០ នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៥៨-៥៩ ត្រង់ចំណុចក្បាលស្ពាន ភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

នគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HU-0850 បើកបរដោយស្ត្រីរងគ្រោះ មានឈ្មោះ ឡុក គន្ធា អាយុ ៣៤ឆ្នាំ រស់នៅ ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកពីខាងលិចទៅខាងកើត ត្រូវរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បុកម៉ូតូស្ត្រីរងគ្រោះ ពីក្រោយពេញទំហឹង បណ្តាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយរថយន្តបង្ក បានបើកគេចបាត់៕

Loading...