​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី6 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ រថយន្តកុងតឺន័រ សណ្តោងស៊ីទែនហ្គាស មួយគ្រឿង បានក្រឡាប់ផ្ងាជើង ដោយសារបួងចង្កូត គេចពីរថយន្ត មួយគ្រឿងទៀត កាលពីវេលាម៉ោង ៧ ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច រង្វង់មូល ផ្លូវល្បឿនលឿន និងផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រ សណ្តោងស៊ីទែនហ្គាស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E 0584 បើកតាមបណ្តោយ មហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចរង្វង់មូល ស្រាប់តែមានរថយន្ត មួយគ្រឿង ធ្វើដំណើរ ចុះពីផ្លូវល្បឿនលឿន រថយន្តកុងតឺន័រ ចាប់ហ្វ្រាំងបួងបង្កូត ទាំងបង្ខំ បណ្តាលឲ្យក្រឡាប់ផ្ងាជើង សំណាងល្អ មិនធ្លាយហ្គាស ហើយរថយន្តនោះ បានបើកគេចបាត់៕

Loading...