ឡានព្រូសបុកម៉ូតូដាច់ជាពីរ ប៉ើងចូលប្រឡាយ ស្លាប់កម្មករសំណង់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:22
ថ្ងៃទី6 ខែApril ឆ្នាំ2023
សន្តិសុខ និងសង្គម

ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ម្នាក់ ត្រូវរថយន្តព្រូស ស្លាប់នៅនឹងកន្លែង កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅចម្ងាយប្រមាណ ២៥០ម៉ែត្រ ពីទីតាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សាច់ញាតិ បានប្រាប់ថា ជនរងគ្រោះ ជាកម្មករសំណង់ មានឈ្មោះ ខ្មាក់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ មុនកើតហេតុ គេឃើញ រថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ A2-9222 បើកបរក្នុងទិសដៅ ពីកើតទៅលិច បានបុកជាមួយ ម៉ូតូម៉ាក M បើកបរក្នុងទិសដៅលិចទៅកើត ណ្ដាលឱ្យដាច់ជាពីរ ប៉ើងចូលប្រឡាយ ធ្វើឲ្យម្ចាស់ម៉ូតូ ស្លាប់បាត់បង់ជីវិត៕

Loading...